ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនស្តីពី “គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(Japan International Cooperation Agency – JICA) ស្តីពី “គម្រោងលើកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ – Project for Improvement of Cyber Resilience ” នៅទីស្តីការក្រសួង។

គម្រោងនេះមានគោលដៅសំខាន់ៗ ចំនួន៣ រួមមាន (១) ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការផ្តល់សេវារបស់ក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ (២) លើកកម្ពស់សកម្មភាពសន្តិសុខសាយប័ររបស់អង្គភាពនិងអ្នកពាក់ព័ន្ធ និង (៣) ផ្តល់ធាតុចូលសម្រាប់រៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តនិងស្តង់ដាដើម្បីពង្រឹងសន្តិសុខសាយប័រ ដើម្បីសម្រេចបានគោលដៅរួមក្នុងការលើកកម្ពស់ភាពធន់នៃសង្គមឌីជីថលនៅកម្ពុជា។

??️ ទទួលបានព័ត៌មានមុនគេ សូមចូលឆាណែលតេឡេក្រាមក្រសួង ??https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង