ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសេវាប្រៃសណីយ៍

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសេវាប្រៃសណីយ៍ ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត និងមន្ត្រីជំនាញប្រៃសណីយ៍ នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ទៅដល់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជ្រួតជ្រាប និងចូលរួមអនុវត្តផែនការសកម្មភាពនានាប្រកបដោយប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលដៅ គោលបំណង និងចក្ខុវិស័យរបស់គោលនយោបាយ។ ជាមួយគ្នានោះដែរ សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញ និងការពិភាក្សាជាក្រុម ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីសេវាប្រៃសណីយ៍ ព្រមទាំងពិភាក្សាលើតួនាទីរបស់មន្ទីរ និងយន្តការដែលត្រូវដាក់ចេញដើម្បីពង្រឹងគុណភាពសេវាប្រៃសណីយ៍។

??️ ទទួលបានព័ត៌មានមុនគេ សូមចូលឆាណែលតេឡេក្រាមក្រសួង ??https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង