CamSA22-45: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងផលិតផលក្រុមហ៊ុន VMware
១. ព័ត៌មានទូទៅ
នាពេលថ្មីៗនេះក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (VMSA-2022-0028) បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួន១ ដែលមាននៅក្នុងកម្មវិធី VMware Workspace ONE Assist (Assist)។ ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2022-31687 ជាប្រភេទដំណើរការរំលងប្រព័ន្ធសុវត្ថិភាព(bypass) មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរ និងទទួលបានពិន្ទុ CVSSv3 9.8 អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលស្ថិតក្នុងបណ្តាញអាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ។
២. ផលិតផលដែលរងផលប៉ះពាល់
- VMware Workspace ONE Assist (Assist)
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រលួចចូលក្នុងប្រព័ន្ធហើយអាចធ្វើការផ្លាស់ប្តូរ ឬលុបទិន្នន័យនិងបង្កើតគណនីថ្មីជាដើម និងអាចគ្រប់គ្រងលើប្រព័ន្ធទាំងមូលបានតែម្តង។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមដែលអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ
– https://www.cisa.gov/uscert/ncas/current-activity/2022/11/09/vmware-releases-security-updates
– https://www.vmware.com/security/advisories/VMSA-2022-0028.html