CamSA22-46: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងផលិតផលក្រុមហ៊ុន Apple
១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២. ផលិតផលដែលរងផលប៉ះពាល់
- – iOS 16.1
- – macOS Monterey 12.6
៣. ផលវិបាក
ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើរការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតនៃកម្មវិធី។ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update។ កម្មវិធីនេះអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកប្រើប្រាស់កម្មវិធី
- – iOS 1៦.១ អាចធ្វើការអាប់ដេតទៅកំណែ iOS 16.1.1 បាននៅលើឧបករណ៍ iPhone 8, iPad Pro (គ្រប់ម៉ូដែល), iPad Air ជំនាន់ទី៣ និង iPad ជំនាន់ទី៥,
- – macOS Monterey 12.6 អាចធ្វើការអាប់ដេតទៅកំណែ macOS Ventura 13.0.1 នៅលើឧបករណ៍ macOS
៥. ឯកសារពាក់ព័ន្ធ