CamSA22-47: ចំណុចខ្សោយធ្ងន់ធ្ងរខ្លាំងមាននៅក្នុងកម្មវិធី OpenSSL
១. ព័ត៌មានទូទៅ
ក្រុមហ៊ុន OpenSSLបានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) មាននៅក្នុងកម្មវិធី OpenSSL 3.0.0 ដល់ 3.0.6 មានកម្រិតធ្ងន់ធ្ងរខ្លាំង។ តាមរយៈចំណុចខ្សោយនេះ ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយដោយដំណើរការអាសយដ្ឋានអ៊ីមែលនៅខាងក្នុងវិញ្ញាបនបត្រ X.509 ច្រើនលើសលប់ និងបន្តផ្ញើសំណើពិសេសទៅកាន់អង្គចងចាំបង្កឱ្យមានការខូចខាត និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ ។
២. ផលិតផលដែលរងផលប៉ះពាល់
- – OpenSSL 3.0.0 ដល់ 3.0.6
៣. ផលវិបាក
ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើរការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធនិងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមតែអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ