CamSA22-55: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco
១.ព័ត៌មានទូទៅ
ក្រុមហ៊ុន Cisco បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយក្នុងផលិតផលរបស់ខ្លួនមួយចំនួន។ ហេកគ័រពីចម្ងាយអាចប្រើចំណុចខ្សោយទាំងនេះដើម្បីលួចចូលគ្រប់គ្រងប្រព័ន្ធប៉ះពាល់បាន។ អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរត្រួតពិនិត្យអត្ថបទប្រឹក្សាខាងក្រោមនិងធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖
- CVE-2022-20968 ចំណុចខ្សោយនេះមាននៅក្នុង Cisco IP Phone 7800 និង 8800 Series ដោយសារតែកម្មវិធីមានកំហុសឆ្គង boundary នៅពេលដំណើរការ Cisco Discovery Protocol packets។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយបាន ដោយផ្ញើសំណើពិសេសទៅកាន់អង្គចងចាំបង្កឱ្យមានការខូចខាត និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
២.ផលិតផលដែលរងផលប៉ះពាល់
- IP Phone 7800 Series
- IP Phone 8800 Series (except Cisco Wireless IP Phone 8821)
៣. ផលប៉ៈពាល់
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យ។
៤. ដំណោះស្រាយ
ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។
៥. វេបសាយពាក់ព័ន្ធ
- https://www.cisa.gov/uscert/ncas/current-activity/2022/12/09/cisco-releases-security-advisory-ip-phone-7800-and-8800-series
- https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-ipp-oobwrite-8cMF5r7U