CamSA23-03: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន Fortinet
១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Fortinet បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែមករា ឆ្នាំ២០២៣ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២.ផលិតផលដែលរងផលប៉ះពាល់
- – FortiADC version 7.0.0 through 7.0.1
- – FortiADC version 6.2.0 through 6.2.3
- – FortiADC version 5.4.0 through 5.4.5
- – FortiADC all versions 6.1
- – FortiADC all versions 6.0
៣. ផលប៉ៈពាល់
ការវាយលុកដោយជោគជ័យ និងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយ ដើម្បីធ្វើការគ្រប់គ្រងទាំងស្រុងទៅលើប្រព័ន្ធ FortiOS។
៤. ដំណោះស្រាយ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រង ត្រូវធ្វើការអាប់ដេតទៅកាន់កំណែចុងក្រោយ ជាបន្ទាន់តាមដែលអាចធ្វើទៅបាន។
៥. វេបសាយពាក់ព័ន្ធ
- https://www.cisa.gov/uscert/ncas/current-activity/2023/01/04/fortinet-releases-security-updates-fortiadc
- https://www.fortiguard.com/psirt/FG-IR-22-061