​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ

​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ​ ​នារសៀលថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​នៅទីស្តីការក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​​ ​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បានអនុញ្ញាត​ឱ្យ​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ​ចូលជួបសម្តែងការគួរសម​ ​និងពិភាក្សាការងារ​​ក្នុងឱកាសដែលឯកឧត្តមទើបកាន់តំណែងថ្មី

ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​មានសេចក្តីសោមនស្សរីករាយ​ ​ដែលបានមក​បំ​ពេញការងារនៅកម្ពុជាក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា​ ​ឯកឧត្តមក៏បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈស្ថានទូតកូរ៉េនៅកម្ពុជា​ ​ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនាពេលខាងមុខ​ ​ជាពិសេសទៅលើ​វិ​​័​បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

ឯកឧត្តមរដ្ឋមន្ត្រី​ ​បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់​ ​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ដែលមានបទពិសោធ​ ​និងជំនាញក្នុងការចូលរួមចំណែកដល់មាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា​ ​ជាមួយគ្នានេះ​ ​ឯកឧត្តមរដ្ឋមន្ត្រី​ ​ក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ​ ​និងរឹងមាំ​ ​រវាងប្រទេសទាំងពីរ​ ​ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍​ ​និងគម្រោងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល​ ​និងមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន

ឆ្លៀតក្នុងឱកាសនោះ​ ​ឯកឧត្ដមរដ្ឋ​ន្រ្តី ​បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ថា​ ​សាធារណរដ្ឋកូរ៉េ​ ​នឹងបន្តជំរុញនិងលើក​ម្ពស់​ដល់ការអភិវឌ្ឍធនធានមនុស្ស​ ​ការធ្វើបរិវត្តកម្មឌីជីថល​ ​និងការស្វែងរកសក្តានុពលថ្មីៗសម្រាប់ការអនុវត្តគម្រោងមានផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរផងដែរ

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ