​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ

​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា

រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​២​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ទើប​កាន់​តំណែង​ថ្មី​។
​
​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ ​ដែល​បាន​មក​បំ​ពេញការ​ងារ​នៅ​កម្ពុជា​ក្នុង​ការ​រួមចំណែក​ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ឯកឧត្តម​ក៏បាន​បង្ហាញ​នូវ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​តាមរយៈ​ស្ថានទូត​កូរ៉េ​នៅ​កម្ពុជា​ ​ក្នុង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​ខាងមុខ​ ​ជាពិសេស​ទៅលើ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។
​
​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ដែល​មាន​បទ​ពិសោធ​ ​និង​ជំនាញ​ក្នុង​ការចូលរួម​ចំណែក​ដល់​មាគ៌ា​អភិវឌ្ឍន៍​របស់​កម្ពុជា​។​ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​បង្ហាញ​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ ​និង​រឹង​មាំ​ ​រវាងប្រទេស​ទាំងពីរ​ ​ជាពិសេស​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ ​និង​គម្រោង​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​។
​
​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្ដម​រដ្ឋ​ម​ន្រ្តី ​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់​ថា​ ​សាធារណរដ្ឋ​កូរ៉េ​ ​នឹង​បន្ត​ជំរុញ​និង​លើក​ក​ម្ពស់​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថល​ ​និង​ការស្វែងរក​សក្តានុពល​ថ្មីៗ​សម្រាប់​ការ​អនុវត្ត​គម្រោង​មានផល​ជា​វិជ្ជមាន​សម្រាប់​ប្រទេស​ទាំងពីរ​ផង​ដែរ​។