​“​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ” ​មាន​តួនាទី​សំខាន់​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ឆ្នើម​ ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​លើក​ក​ម្ពស់​សុខុមាលភាព​សង្គម

​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ​ឆ្នាំ​សិក្សា​ ​២​០​២​២​-​២​០​២​៣​

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ​ឆ្នាំ​សិក្សា​ ​២​០​២​២​-​២​០​២​៣​ ​ចំនួន​៣​១​៤​នាក់​ ​កំពុង​សិក្សា​ឆ្នាំ​ទី​១​ ​នៅ​ ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន​៥​ ​គឺ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថល​កម្ពុជា​ (​CAD​T​) ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (R​UP​P​) ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​IT​C) ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ (​A​UP​P​) ​និង​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​ (​Paragon​)​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នា​ឱកាស​នោះ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​អប​អរសាទរ​ជាថ្មី​ម្ដងទៀត​ ​ចំពោះ​និស្សិត​ពូកែ​ទាំង​ ​៣​១​៤​នាក់​ ​ដែល​ទទួល​បាន​អា​ហា​រូប​ក​ណ៍​ដ៏​ពិសេស​នេះ​។​ ​បន្ថែម​លើ​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ថា​ក្រោម​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ការ​កសាង​ធនធានមនុស្ស​ឆ្នើម​ ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​លើក​ក​ម្ពស់ ​សុខុមាលភាព​សង្គម​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បាន​ផ្តល់​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​ ​ផ្តល់​ជូន​និស្សិត​ឆ្នើម​ដើម្បី​បង្កើន​សមត្ថភាព​ធនធានមនុស្ស​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌី​ជី​ថល​ ​និង​រដ្ឋាភិបាល​ឌី​ជី​ថល​។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ណែនាំ​ដល់​និស្សិត​ទាំងអស់​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ​ ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​រៀនសូត្រ​ឱ្យ​ពូកែ​ ​និង​ធ្វើ​ការស្រាវជ្រាវ​ផ្សារភ្ជាប់​នឹង​ការ​អនុវត្ត​ជាក់ស្ដែង​ឱ្យ​បាន​ច្រើន​ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ឆ្នើម​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ហើយ​ក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​លើ​វិ​ស​័​យ​នេះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​មាន​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ក្មួយ​ៗ​នឹង​ខិតខំ​រៀនសូត្រ​ ​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​ខ្លួន​ ​ដើម្បី​ចូល​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះទៅ​សម្រេច​បាន​បរិវត្ត​កម្ម​ឌី​ជី​ថល​នៅ​កម្ពុជា​នា​ពេល​អនាគត​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​និសិ្ស​ត​ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​តំបន់​ ​ដែល​រួម​មាន​ ​ពានរង្វាន់​បច្ចេកវិទ្យា​វាស់​ស្ទង់​ក​ម្ពស់​ទឹក​ក្នុង​កម្មវិធី​ប្រកួតប្រជែង​បច្ចេកវិទ្យា​របស់​គណៈកម្មការ​ទន្លេមេគង្គ​ ​ពានរង្វាន់​កម្មវិធី​ប្រកួត​ ​ធុរកិច្ច​ថ្មី​ឌី​ជី​ថល​ ​Smart​Start​ 2023 ​និង​ពានរង្វាន់​កម្មវិធី​ប្រកួត​រ៉ូ​បូត​ថ្នាក់​ជាតិ​ Robo​co​n 2022 ​ដោយ​បេក្ខភាព​ជ័យ​លា​ភី​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​ ​២​០​០​ដុល្លារ​ ​និង​អាវយឺត​ក្រសួង​ចំនួន​១​ ​ហើយ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ប្រគល់​ជូន​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ​ចំនួន​ ​៣​១​៤​នាក់​ ​នូវ​វិញ្ញា​បន​ប​ត្រ​ទទួលស្គាល់​អាហារូបករណ៍​ ​កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង​ ​កាបូប​ស្ពាយ​១​ ​និង​អាវយឺត​ក្រសួង​១​ ​ផង​ដែរ​។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”