សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាកលវិទ្យាល័យ​ Harvard ធ្វេីបាឋកថាស្តីពី “អនាគតនៃរដ្ឋបាលសាធារណ:​៖​ ភាពឆាប់រហ័ស ​ស្ថេរភាព​ និងឌីជីថល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងបាឋកថាជាសាធារណៈ របស់សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាកលវិទ្យាល័យ​ Harvard ស្តីពី “អនាគតនៃរដ្ឋបាលសាធារណ:​៖​ ភាពឆាប់រហ័ស​ ស្ថេរភាព​ និងឌីជីថល​ (The Future of Public Administration: Agility, Stability, and Digitality)” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ​ វិស័យឯកជន​ និស្សិត​ និងសាធារណជន​ ប្រមាណ​ ២៥០នាក់។

បាឋកថានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្នុងគោលបំណងចែករំលែកបទពិសោធ និងចំណេះដឹងពីបច្ចេកវិទ្យាឌីជីថល ការកំណត់គោលនយោបាយសំខាន់ៗដើម្បីជំរុញការធ្វេីបរិវត្តកម្មឌីជីថលនិងកត្តាគន្លឹះសម្រាប់អនុវត្តការងារ នៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល