ពិធីបើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន៩២ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល

ខេត្តសៀមរាប៖​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន៩២ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយមានការចូលរួមដោយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន​ ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​។

ខេត្តសៀមរាប​ | ២៩​ ធ្នូ​ ២០២៣

អត្ថបទជាប់ទាក់ទង