ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៤ នៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-11_12-53-34-jpg.webp)
ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៤ នៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ ចាប់ពីថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រសួងបច្ចេកវិទ្យាឌីជីថល និងបណ្តាថ្នាក់ដឹកនាំមកពីស្ថាប័នអន្តរជាតិធំៗជុំវិញពិភពលោក សរុបប្រមាណជាងដប់ម៉ឺននាក់។
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-11_12-53-34-1024x674.webp)
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-11_12-53-42-1024x706.webp)
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-11_12-53-44-1024x654.webp)
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-11_12-53-47-1024x659.webp)
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-11_12-53-49-1024x710.webp)
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-11_12-53-52-1024x616.webp)
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-11_12-53-54-1024x624.webp)
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូរបស់ GSMA និងចូលរួមពិភាក្សា និងថ្លែងសុន្ទរកថាចែករំលែកលើប្រធានបទ Digital Nations in Asia Pacific: Shaping the Future through Strategic Policy and Collaboration ដោយបានរំលេចអំពីភាពជោគជ័យនៃការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលទទួលបានពានរង្វាន់មាសឌីជីថលអាស៊ានឆ្នាំ២០២៤ លេីផ្នែកដំណោះស្រាយឌីជីថលល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ផងដែរ។
ទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ | ២៨ កុម្ភៈ ឆ្នាំ២០២៤