លទ្ធផលជ័យលាភីនៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិឆ្នាំ២០២៣

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ និងកោតសរសើរចំពោះកុមារា និងកុមារី ចំនួន៣រូប ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី១ ឆ្នាំ២០២២ លើប្រធានបទ៖

«ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៍អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទំាងអស់នៅជុំវិញពិភពលោកកាន់មានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក – Imagine you area super hero and your mission is to make all roads around the world safer for children. Write a letter to someone explaining which super powers you would need to achieve your mission»។

ដំណើរការនៃការប្រកួតប្រជែង គឺសិស្សានុសិស្ស ត្រូវមានអាយុចាប់ពី ៩-១៥ឆ្នាំ ហើយសរសេរសំបុត្រដោយដៃជាភាសាខ្មែរ ឬភាសាអង់គ្លេស ដែលមិនលើសពី៨០០ពាក្យ ឬ២ទំព័រ រួចផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងសំបុត្រដែលបានសរសេររួចតាមរយៈសេវាប្រៃសណីយ៍។ ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនសរុប ៦៣រូប ដែលបានចូលរួមប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំណេរមានខ្លឹមសារល្អជាងគេរបស់បេក្ខជនចំនួន ១០រូប។ ឆ្លងកាត់ដំណាក់កាលទី២ តាមរយ:ការសម្ភាសន៍ផ្ទាល់អំពីអត្ថន័យនៃសំបុត្ររបស់បេក្ខជន គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប គឺ៖
– ជ័យលាភីលេខ១ កុមារា សេង អេរិច មកពីសាលារៀនអន្តរជាតិវើលដ៏កម្ពុជា រាជធានីភ្នំពេញ
– ជ័យលាភីលេខ២ កុមារី មេង សេនដូណា មកពីសាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍​ រាជធានីភ្នំពេញ
– ជ័យលាភីលេខ៣ កុមារី សាន មុន្នីរ័ត្ន មកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ខេត្តកំពង់ចាម។