វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum ហៅកាត់ DGF)

វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum ហៅកាត់ DGF) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

DGF គឺជាសកម្មភាពអាទិភាពមួយក្នុងចំណោមសកម្មភាពចំនួន ៨៣ ដែលរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល និងបង្កើតឱកាសជំរុញទំនាក់ទំនងវិស័យសាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ សម្រាប់ការវិនិយោគ ការផ្តល់សេវា និងដំណោះស្រាយបច្ចេកទេស ការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តសម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងការចុះឈ្មោះចូលរួម សូមចូលទៅកាន់គេហទំព័រ www.dgf.gov.kh

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?

  • ប្លុកឆេន (Blockchain)