ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៤ នៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ

ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៤ នៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ ចាប់ពីថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រសួងបច្ចេកវិទ្យាឌីជីថល និងបណ្តាថ្នាក់ដឹកនាំមកពីស្ថាប័នអន្តរជាតិធំៗជុំវិញពិភពលោក សរុបប្រមាណជាងដប់ម៉ឺននាក់។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូរបស់ GSMA និងចូលរួមពិភាក្សា និងថ្លែងសុន្ទរកថាចែករំលែកលើប្រធានបទ Digital Nations in Asia Pacific: Shaping the Future through Strategic Policy and Collaboration ដោយបានរំលេចអំពីភាពជោគជ័យនៃការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ​របស់រាជរដ្ឋាភិបាល​ verify.gov.kh ដែលទទួលបានពានរង្វាន់មាសឌីជីថលអាស៊ានឆ្នាំ២០២៤​ លេីផ្នែកដំណោះស្រាយឌីជីថលល្អបំផុតរបស់អាស៊ាន​ ឆ្នាំ២០២៤​ ​ផងដែរ។

ទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ | ២៨ កុម្ភៈ ឆ្នាំ២០២៤

អត្ថបទជាប់ទាក់ទង