ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីឈ្វេងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម ព្រមទាំងជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
រាជធានីភ្នំពេញ | ថ្ងៃទី២១ មីនា ២០២៤