ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពុទ្ធស្ថាន ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ
ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពុទ្ធស្ថាន ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការនិមន្តអញ្ជើញចូលរួមពី សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអនុប្រធានអចិន្ត្រៃយ៍គណៈសង្ឈនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូចៅអធិការវត្តព្រៃល្វា ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សប្បុរសជន លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១៤៨០ អង្គ/នាក់។
ជាមួយគ្នានេះ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និងឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឈ និងជូនសប្បុរសជន ចំនួន៣៥ អង្គ/នាក់ ដែលមានស្នាដៃចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្តព្រៃល្វា ផងដែរ។
ខេត្តតាកែវ | ថ្ងៃទី២៤ មីនា ២០២៤