ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “លទ្ធផលនៃការវាយតម្លៃកម្រិតសន្តិសុខសាយប័រ”

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “លទ្ធផលនៃការវាយតម្លៃកម្រិតសន្តិសុខសាយប័រ” នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជំនាញមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុននិងសមាគមឯកជន និងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិសរុបចំនួន ៤៧ស្ថាប័ន ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធានាការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីបញ្ហាប្រឈមនិងការសហការបន្ត ដើម្បីលើកកម្ពស់កម្រិតសន្តិសុខសាយប័រ និងពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃជំហ៊ានបន្តសម្រាប់លើកកម្ពស់កម្រិតសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពបន្តបន្ទាប់នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ។

រាជធានីភ្នំពេញ | រសៀលថ្ងៃទី៥ មីនា ២០២៤

អត្ថបទជាប់ទាក់ទង