ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការបន្ទប់ទារកដ្ឋាន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការបន្ទប់ទារកដ្ឋាន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ការកសាងទារកដ្ឋាននេះឡើងគឺស្របនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត ដោយចាត់ទុកកន្លែងថែទាំងទារកនិងកុមារគឺពិតជាមានភាពចាំបាច់ ក្នុងការជួយសម្រាលបន្ទុកដល់មន្ត្រីជាស្ត្រី ដែលមានកូនតូចនៅក្នុងបន្ទុក ហើយម្តាយអាចវិលត្រលប់មកបំពេញការងារបានក្រោយពេលសម្រាលកូនរួច ព្រមទាំងអាចធ្វើការជូនស្ថាប័នដោយមិនមានការបារម្ភពីកូនតូច។
រាជធានីភ្នំពេញ | ថ្ងៃទី៧ មីនា ២០២៤