ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាទូទាំងប្រទេសស្តីពី “ការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគ្គសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ” នៅទីស្តីការគណៈរដ្ឋមន្ត្រី

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាទូទាំងប្រទេសស្តីពី “ការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគ្គសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ” នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.ស.ព.ស. ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធាន គ.ស.ព.ស. និងឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ត្រីរាជការមកពីក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបប្រមាណ ៣៥០នាក់។

សិក្ខាសាលាទូទាំងប្រទេសនេះ ត្រូវបានរៀបចំឡើងដោយ គ.ស.ព.ស. និង ក.ប.ទ. ក្នងគោលបំណងចែករំលែកចំណេះដឹង និងសមត្ថភាពជំនាញបន្ថែមដល់សិក្ខាកាមដែលបានចូលរួម​ ដើម្បីបង្កើនសក្តានុពលក្នុងការងារពង្រឹងយន្តការព័ត៌មាននិងសាធារណមតិ ដោយផ្តោតជាសំខាន់លើការប្រឆាំងព័ត៌មានក្លែងក្លាយតាមអភិក្រមប្រតិកម្មនិងបុរេសកម្ម ជាពិសេសការគំរាមកំហែងផ្នែកសន្តិសុខសាយប័រ ដែលអាចកើតឡើងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

រាជធានីភ្នំពេញ | ថ្ងៃទី១៣ មីនា ២០២៤

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”