ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគំរាមកំហែងសាយប័រ (Cyber Threat Training) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-24-55-jpg.webp)
ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគំរាមកំហែងសាយប័រ (Cyber Threat Training) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងមានការសហការរវាងសាកលវិទ្យាល័យ Carnegie Mellon University និងនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ បណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សមាគមធនាគារ សរុបប្រមាណ ៥០រូប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធទៅលើចំណេះដឹងក្នុងការដោះស្រាយឧប្បត្តិហេតុសន្តិសុខសាយប័រ បង្កើនសមត្ថភាពក្នុងការចាប់យកអាសយដ្ឋានអាយភីដែលប្រើប្រាស់ដោយចោរព័ត៌មានវិទ្យា (IOC) និងចែករំលែកការអនុវត្តល្អបំផុតសម្រាប់ការសម្របសម្រួលការឆ្លើយតប និងចែករំលែកព័ត៌មានសន្តិសុខសាយប័រ។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ មេសា ២០២៤
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-24-55-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-02-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-05-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-07-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-11-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-14-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-16-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-18-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-21-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-25-23-1024x682.webp)