ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំត្រៀមលើកទី៣ នៃក្រុមការងារត្រៀមរៀបចំសម្រាប់សន្និបាតស្តង់ដាទូរគមនាគមន៍ពិភពលោកឆ្នាំ២០២៤

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំត្រៀមលើកទី៣ នៃក្រុមការងារត្រៀមរៀបចំសម្រាប់សន្និបាតស្តង់ដាទូរគមនាគមន៍ពិភពលោកឆ្នាំ២០២៤ (World Telecommunication Standardization Assembly 2024 – WTSA24-3) នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងបណ្តាប្រទេសជាសមាជិកសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Telecommunity – APT) អង្គការអន្តរជាតិ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសរុបប្រមាណ ១៥០នាក់។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្តល់ជាវេទិកាពិភាក្សាពីបញ្ហាប្រឈមនានាស្តីពីស្តង់ដាទូរគមនាគមន៍ និងបន្តពិនិត្យរៀបចំគម្រោងបឋមរួមរបស់ APT ដែលបានផ្តល់ធាតុចូលពីប្រទេសជាសមាជិក និងដើម្បីលើកកម្ពស់ចំណងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជាជាមួយនឹង APT ក៏ដូចជាបណ្តាប្រទេសជាសមាជិកផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ខេត្តសៀមរាប៖ ថ្ងៃទី៣០ មេសា ២០២៤

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល