ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅក្រុងដូនកែវ ខេត្តតាកែវ
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-31-46-jpg.webp)
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅក្រុងដូនកែវ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងដូនកែវ មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៣២០នាក់ នៅសាលប្រជុំសាលាខេត្តតាកែវ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ខេត្តតាកែវ | ថ្ងៃទី២ ឧសភា ២០២៤
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-31-38-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-31-46-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-31-49-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-31-51-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-31-53-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-31-56-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-31-58-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-32-01-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-32-03-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-32-06-1024x682.webp)