ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ ដេីម្បីប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ គ.ស.ឌ.
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-33-54-jpg.webp)
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ ដេីម្បីប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ គ.ស.ឌ. ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការ គ.ស.ឌ. ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ស.ឌ.។
គ.ស.ឌ. ត្រូវបានបង្កើតឡើងក្នុងគោលដៅធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើតតបគ្រប់ផ្នែកទាំងបច្ចេកទេសនិងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល។
រាជធានីភ្នំពេញ៖ សាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-33-54-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-01-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-03-1024x681.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-05-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-08-1024x725.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-11-1024x684.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-13-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-15-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-18-1024x682.webp)
![](https://asset.cambodia.gov.kh/mptc/2024/05/photo_2024-05-08_15-34-20-1024x682.webp)