ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំស្តីពីការកសាងសមត្ថភាពសន្តិសុខនៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំស្តីពីការកសាងសមត្ថភាពសន្តិសុខនៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល (Global Roundtable on ICT Security Capacity-Building) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយមានការអញ្ជើញចូលរួមពីរដ្ឋសមាជិក ជារដ្ឋមន្ត្រីទទួលបន្ទុកវិស័យសន្តិសុខឌីជីថល តំណាងជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធទូទាំងសកលលោក។

កិច្ចប្រជុំនេះជាវេទិកាសម្រាប់ក្រសួង ស្ថាប័នទទួលបន្ទុកវិស័យសន្តិសុខឌីជីថល និងបុគ្គលពាក់ព័ន្ធនានា អាចផ្លាស់ប្ដូរយោបល់ ចែករំលែកឧត្តមានុវត្តន៍ និងកសាងភាពជាដៃគូ ក្នុងការតម្រង់ទិស ប្រមូលផ្ដុំជាកម្លាំងរួម និងជំរុញការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ស្ថាប័ន អង្គភាព និងបុគ្គលពាក់ព័ន្ធដេីម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបទល្មេីសក្នុងលំហឌីជីថល។

ទីក្រុងញូវយ៉ក | ថ្ងៃទី១០ ឧសភា ២០២៤

អត្ថបទជាប់ទាក់ទង