ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ការធ្វេីទំនេីបកម្មវិស័យប្រៃសណីយ៍ និងបទពិសោធផ្នែកសន្តិសុខឌីជីថលរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូ មកទស្សនកិច្ចនៅប្រៃសណីយ៍កម្ពុជា ដើម្បីស្វែងយល់អំពីការវិវត្តន៍របស់ប្រៃសណីយ៍កម្ពុជាបន្ទាប់បានកែទម្រង់ឈានទៅរកភាពកាន់តែប្រសើរឡើងទាំងបរិយាកាសនៃការបំពេញការងាររបស់និយោជិត និងការផ្តល់សេវាប្រៃសណីយ៍រហ័សជូនអតិថិជនប្រកបដោយភាពជឿជាក់ ទុកចិត្ត និងសុវត្ថិភាពខ្ពស់។
រាជធានីភ្នំពេញ | ថ្ងៃទី២៨ មិថុនា ២០២៤