ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកោះអណ្តែត ខេត្តតាកែវ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្តែត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ២៥០នាក់ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ខេត្តតាកែវ | ថ្ងៃទី២៦ មិថុនា ២០២៤

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការ ” ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh “

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍