“ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន”

ជួបគ្នានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ ដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួង​ព័ត៌មាន​ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមសិល្បករខ្មែរ ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងប្រុស-ស្រី ពិធីករ-ពិធីការិនី និង Dj ល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

🌟 ក្រៅពីការប្រគំតន្រ្តីដ៏អស្ចារ្យ បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ និងកម្មវិធីល្បងប្រាជ្ញាផ្សេងៗ ដើម្បីទទួលបានរង្វាន់អនុស្សាវរីយជាច្រើនផងដែរ។

👉 សូមទាញយកកម្មវិធីទូរសព្ទ NoDrugApp: https://go.gov.kh/mptc/nodrugapp របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ !

ទស្សនាវីដេអូ៖ https://www.facebook.com/www.mptc.gov.kh/videos/324976910707619/

🗓 កាលបរិច្ឆេទ៖ ២២ មិថុនា ២០២៤
⏰ ម៉ោង៖ ៦ ល្ងាច ដល់ ៩:៣០ យប់
📍 ទីតាំង៖ នៅមុខសាលមហោស្រពកោះពេជ្រ (រាជធានីភ្នំពេញ)
📺 ផ្សាយផ្ទាល់៖ ផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍ជាតិកម្ពុជា ផ្សាយបន្តផ្ទាល់នៅលើស្ថានីយទូរទស្សន៍ BTV និងស្ថានីយទូរទស្សន៍ផ្សេងៗទៀត ព្រមទាំងបណ្ដាញសង្គមផ្លូវការនានា
🗣 កុំភ្លេចចូលរួមទស្សនាដោយសេរីទាំងអស់គ្នា !!!

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ