ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមវេទិកា Silicon Valley Summit រៀបចំឡើងនៅ Silicon Valley ដែលជាតំបន់ពហុបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោក ស្ថិតក្នុងទីក្រុងសាន់នីវែល រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមវេទិកា Silicon Valley Summit រៀបចំឡើងនៅ Silicon Valley ដែលជាតំបន់ពហុបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោក ស្ថិតក្នុងទីក្រុងសាន់នីវែល រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីស្ថាប័ន/ក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតអន្តរជាតិ ប្រមាណ ៤០០០នាក់ រួមទាំងធុរកិច្ចថ្មីឌីជីថល ប្រមាណ ៣០០ មកពី ១៧ ប្រទេសជុំវិញពិភពលោក។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលអាចបង្ហាញនូវស្នាដៃនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួនទៅកាន់ពិភពលោក និងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់កាន់តែស៊ីជម្រៅពីអ្នកជំនាញនិងក្រុមហ៊ុនធំៗ លើគន្លឹះនៃការជំរុញធុរកិច្ចថ្មីឌីជីថលប្រកប ដោយប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានោះ គណៈប្រតិភូក្រសួង បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ដែលជាកាតាលីករជំរុញនិងបង្កើតធុរកិច្ចថ្មីដ៏ល្បីនៅសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា សំដៅជំរុញនិងពន្លឿនកំណើនធុរកិច្ចថ្មីនៅកម្ពុជាប្រកបដោយគុណភាព។

សហរដ្ឋអាមេរិក | ថ្ងៃទី១២ មិថុនា ២០២៤

អត្ថបទជាប់ទាក់ទង