ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤ ចំនួន២៧រូប

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤ ចំនួន២៧រូប ដែល ឯកឧត្តម យស ណាស៊ី ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុង ទាំង១០នៃខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមប្រឹក្សាខេត្តអាណត្តិទី៤ មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១៩០នាក់ នៅសាលាខេត្តតាកែវ។

ខេត្តតាកែវ | ថ្ងៃទី១១ មិថុនា ២០២៤

អត្ថបទជាប់ទាក់ទង