ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល Techpreneur Bootcamp

ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល Techpreneur Bootcamp នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលសហការរៀបចំដោយក្រុមហ៊ុន DICHI Academy, ក្រុមហ៊ុន The Expert Leadership Innovation Exchange (ELIX) និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ព្រមទាំងមានការអញ្ជើញចូលរួមពី ក្រុមហ៊ុនដៃគូ សិស្សនិស្សិត សរុបប្រមាណ ១០០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ គឺជាកម្មវិធីសិក្សារយៈពេល៩ខែ ក្នុងគោលបំណងគាំទ្រដល់សិស្សនិស្សិតក្នុងការអភិវឌ្ឍជំនាញ អភិវឌ្ឍកម្មវិធី (Full Stack Development) រួមជាមួយជំនាញសហគ្រិនភាព ហើយនិស្សិតដែលបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលនេះនឹងក្លាយជាអ្នកជំនាញអភិវឌ្ឍកម្មវិធី ក៏ដូចជាអ្នកជំនាញសហគ្រិនភាពក្នុងវិស័យឌីជីថល។

រាជធានីភ្នំពេញ | ថ្ងៃទី២០ មិថុនា ២០២៤

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល