ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតី អបអរសាទរ ខួប១០ឆ្នាំ របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតី អបអរសាទរ ខួប១០ឆ្នាំ របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងស្ថានទូត អង្គការអន្តរជាតិ តំណាងគ្រឹះស្ថានជាដៃគូ រដ្ឋ និងឯកជន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាជាច្រើនកុះករ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនៃការបង្កើតនូវគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថល ដែលកើតចេញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកសាងធនធានមនុស្សជំនាញឌីជីថលប្រកបដោយគុណភាព និងភាពប្រកួតប្រជែង ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងគាំទ្រដល់ការចាប់យកនូវការចាប់យកនិងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

រាជធានីភ្នំពេញ | ថ្ងៃទី៥ មិថុនា ២០២៤

#MPTC#GoDigitalCambodia#កម្ពុជាឆ្ពោះទៅឌីជីថល#ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍#កម្ពុជា#Cambodia

អត្ថបទជាប់ទាក់ទង