ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីភាពជាដៃគូសម្រាប់ការតភ្ជាប់ (P2C)​ នៃសហភាពទូរគមនាគមន៍អន្តរជាតិ

នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីភាពជាដៃគូសម្រាប់ការតភ្ជាប់ (Partner2Connect – P2C) ដោយមានការអញ្ជើញចូលរួមពីលោកស្រី Nur Sulyna Abdullah ប្រធានផ្នែកគោលនយោបាយនិងយុទ្ធសាស្ត្រនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) លោក Masanori Kondo អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) លោកស្រី Atsuko Okuda ប្រធានប្រចាំតំបន់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន សាកលវិទ្យាល័យ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ជាច្រើនកុះករ នៅសណ្ឋាគារ សាន់ អ៊ែន មូន រាជធានីភ្នំពេញ។

កម្មវិធីភាពជាដៃគូសម្រាប់ការតភ្ជាប់ (Partner2Connect – P2C) បង្កើតឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ក្នុងគោលបំណងដើម្បីលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលជាសកល តាមរយៈការដាក់ចេញនូវការប្តេជ្ញា (Pledges) សរុបចំនួន ៨៣៣ ដែលប្រទេសកម្ពុជា បានដាក់ចេញការប្តេជ្ញាចំនួន ១១ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ P2C ជាវេទិការួមសម្រាប់បណ្តាប្រទេសជាសមាជិក ITU អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅទូទាំងពិភពលោក គាំទ្រការអនុវត្តការប្តេជ្ញា​ (Pledges) របស់កម្ពុជា ព្រមទាំងជួយជំរុញដល់ការអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាលរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ