ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ
ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អង្គការក្រៅរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា មានចំនួនសរុបប្រមាណ ២០០នាក់។
វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញនេះ រៀបចំឡើងដើម្បីពិភាក្សាអំពីស្ថានភាពនិងទម្រង់គ្រោះថ្នាក់ និងហានិភ័យនានាលើប្រព័ន្ធអនឡាញ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីរកមធ្យោបាយ និងដំណោះស្រាយបច្ចេកទេសចំពោះបញ្ហាទាំងនោះ។ លើសពីនេះទៅទៀត វេទិកានេះធ្វើឡើងដើម្បីស្វែងរកអនុសាសន៍ថ្មីៗបន្ថែម និងជំរុញកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធដើម្បីបង្កើត បរិស្ថានសុវត្ថិភាពលើប្រព័ន្ធអនឡាញនៅកម្ពុជា និងការអនុវត្តគោលនយោបាយសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមក។
រាជធានីភ្នំពេញ | ថ្ងៃទី៣០ កក្កដា ២០២៤