កម្មវិធីដាំដើមឈើនៅតំបន់អង្គរ ដើម្បីជាការចងចាំដល់កិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Masahiko Metoki សហភាពប្រៃសណីយ៍សកល (Universal Postal Union – UPU) និងឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការ នៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (Asian-Pacific Postal Union) បានអញ្ជើញដាំដើមឈើនៅតំបន់អង្គរដើម្បីជាការចងចាំដល់កិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។