ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកថវិកាចំនួន ១៥០,០០០,០០០ (មួយរយហាសិបលាន) រៀល និង ៣៧៥ (បីរយចិតសិបប្រាំ) ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកថវិកាចំនួន ១៥០,០០០,០០០ (មួយរយហាសិបលាន) រៀល និង ៣៧៥ (បីរយចិតសិបប្រាំ) ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិងកំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ | រសៀល ថ្ងៃទី២០ សីហា ២០២៤

អត្ថបទជាប់ទាក់ទង