ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះមានគោលបំណងកំណត់អាទិភាពការងាររបស់ក្រុមការងារ ”ណ” ឈានទៅរៀបចំកិច្ចប្រជុំពិភាក្សា និងសិក្ខាសាលាស្វែងរកដំណោះស្រាយបញ្ហា ក្តីកង្វល់ និង សំណូមពររបស់វិស័យឯកជន នាពេលខាងមុខ។
រាជធានីភ្នំពេញ | ថ្ងៃទី៧ សីហា ២០២៤
#MPTC#GoDigitalCambodia#កម្ពុជាឆ្ពោះទៅឌីជីថល#ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍#កម្ពុជា#Cambodia