កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារណូវ៉ូតែល​ភ្នំពេញ​ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីប្រកួតជ្រើសរើសក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល Expand North Star Startup Pitch Competition-Cambodia ក្រោមកិច្ចសហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី (Block71) ដើម្បីជ្រើសរើសធុរកិច្ចថ្មីជ័យលាភី ឱ្យទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

សូមអបអរសាទរដល់ Solar Green Energy (Cambodia) Co., Ltd (SOGE) ដែលបានឈ្នះជ័យលាភី និងទទួលបានការឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរនិងការស្នាក់នៅកំឡុងពេលចូលរួមកម្មវិធី Expand North Star 2024, ឱកាសទទួលបានប្រាក់រង្វាន់ ២០០,០០០ ដុល្លារអាម៉េរិក និងការប្រឹក្សាស្តីពីទីផ្សារនិងធុរកិច្ចពីក្រុមហ៊ុន Numun ប្រទេសសិង្ហបុរី។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តគាំទ្រនិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលកម្ពុជា ព្រមទាំងជំរុញធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យទៅដល់ឆាកអន្តរជាតិ។

#MPTC#Digital#Startup#Competition#Cambodia

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”