ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំឱ្យមានទស្សនកិច្ចបន្ថែមជាលើកទី២ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ដើម្បីផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន

នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងបានរៀបចំបន្ថែមជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងដែលមានចំនួន ១១០នាក់ ជាលើកទី២ ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ហើយដំណើរទស្សនកិច្ចនេះ ក៏នឹងមានជាបន្តបន្ទាប់ទៀត សម្រាប់អង្គភាពក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលជាស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។

ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងបរិស្ថាន សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលនិងលើកកម្ពស់នវានុវត្តន៍ឌីជីថល”

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ដ្រាលី