ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងអ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងអ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

កិច្ចប្រជុំនេះ មានគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម និងក្តីកង្វល់នានា ព្រមទាំងសំណូមពរផ្សេងៗរបស់វិស័យឯកជន។ ជាមួយគ្នានេះ អង្គប្រជុំបានដោះស្រាយបញ្ហាមួយចំនួនចំពោះមុខ ដោយឡែកបញ្ហាផ្សេងទៀត ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សហប្រធាន បានលើកទឹកចិត្តឱ្យបង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗ ដោយមានសមាសភាពពីរដ្ឋនិងវិស័យឯកជន ដើម្បីស្វែងយល់បន្ថែម និងរកដំណោះស្រាយនៅពេលបន្ទាប់។

រាជធានីភ្នំពេញ | ព្រឹកថ្ងៃទី១៦ កញ្ញា ២០២៤

#ក្រុមការងារណ#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”