ថ្នាល verify.gov.kh របស់កម្ពុជាត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក

អេស្ស៊ីប៖ កាលពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសអេហ្ស៊ីប ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននាំយកថ្នាល verify.gov.kh របស់កម្ពុជា ដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក ដែលមានការចូលរួមពីតំណាងមកពីជាង ១០០ ប្រទេស និងភាគីពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដោយផ្តោតសំខាន់លើការបង្ហាញសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងពិភពលោក។

នាឱកាសនោះ ថ្នាល verify.gov.kh របស់កម្ពុជាយើងត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក ដែលបានបង្ហាញពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។ ថ្នាល verify.gov.kh អាចឱ្យប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលអាចពិនិត្យមើល និងបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារ ដែលចេញដោយស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំសាធារណៈ ឬឯកជន តាមរយៈការស្កេន QR ស្តង់ដារ។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោករៀបចំឡើងដោយក្រសួងគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសអេហ្ស៊ីប និងសហការរៀបចំដោយ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ការិយាល័យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបច្ចេកវិទ្យា និងសហអភិវឌ្ឍន៍។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”