ពិធីសំណេះសំណាលជាមួយនិស្សិតដែលកំពុងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលកំពុងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សរុបប្រមាណ ៥២០នាក់ នៅ CADT ។

ក្នុងឱកាសនោះ ក្រៅពីការសំណេះសំណាលសួរសុខទុក្ខនិស្សិត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីឱកាសអាហារូបកណ៍ចំនួន៦០ កន្លែង សម្រាប់កម្មវិធីសិក្សាជប៉ុននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលក្នុងនោះអាហារូបកណ៍ចំនួន៣០ កន្លែងសម្រាប់និស្សិត CADT និង៣០ កន្លែងទៀត សម្រាប់និស្សិត AUPP។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា និស្សិតនិងមានឱកាសទៅធ្វើការនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យា បន្ទាប់ពីបញ្ចប់វគ្គសិក្សា លើសពីនេះទៅទៀតសម្រាប់និស្សិតដែលប្រឡងមិនជាប់ ក៏មានឱកាសទទួលបានការងារក្នុងវិស័យបច្ចេកវិទ្យា នៅប្រទេសកម្ពុជាផងដែរ ដែលណែនាំដោយសមាគមជប៉ុន-កម្ពុជា និងក្រុមហ៊ុន Next Make ។

រាជធានីភ្នំពេញ |ថ្ងៃទី៨ តុលា ឆ្នាំ២០២៤

#CADT#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង