សិក្ខាសាលា ស្តីពី “សវនកម្មសមិទ្ធកម្ម”

ឯកឧត្តមអនុរដ្ឋលេខាធិការ លីវ គឹមហេង និងលោកជំទាវ ង៉ែត ម៉ូវីទ្បែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី “សវនកម្មសមិទ្ធកម្ម” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) ព្រមទាំងវាគ្មិនមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ៣៥នាក់ នៅទីស្តីការ ក.ប.ទ.។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីសវនកម្មផ្ទៃក្នុងត្រៀមខ្លួនចូលរួមអនុវត្តការធ្វើសវនកម្មសមិទ្ធកម្មសម្រាប់ផ្តល់តម្លៃបន្ថែមដល់សវនដ្ឋាន (អង្គភាពរងសវនកម្ម) ស្របពេលដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤នឹងឈានទៅអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មនាពេលខាងមុខ។

រាជធានីភ្នំពេញ | ថ្ងៃទី៨ តុលា ២០២៤

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង