ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Mahesh Uttamchandani នាយកផ្នែកអនុវត្តសម្រាប់ការអភិវឌ្ឍឌីជីថលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ប៉ាស៊ីហ្វិក

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Mahesh Uttamchandani នាយកផ្នែកអនុវត្តសម្រាប់ការអភិវឌ្ឍឌីជីថលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ប៉ាស៊ីហ្វិក ព្រមទាំងសហការី នៅទីស្តីការក្រសួង​ ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន លោកនាយកផ្នែក អំពីវឌ្ឍនភាពការធ្វើបរិវត្តកម្មឌីជីថលក្នុងរាជរដ្ឋាភិបាលដោយផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ ព្រមទាំងបង្ហាញការស្វាគមន៍ចំពោះការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុរបស់ធនាគារពិភពលោក ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍តាមរយៈការស្ថាបនាបង្គោលអង់តែននិងការតភ្ជាប់បណ្តាញខ្សែកាបអុបទិច និងគម្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ។

រាជធានីភ្នំពេញ | ថ្ងៃទី១៤ តុលា ២០២៤

អត្ថបទជាប់ទាក់ទង