ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ms. Yien Chyn Tan, នាយកផ្នែកទំនាក់ទំនងភាគីពាក់ព័ន្ធ (Director of Stakeholder Engagement), អាស៊ីប៉ាស៊ីហ្វិក នៃសាជីវកម្មផ្តល់-ផ្ទេរឈ្មោះនិងអាសយដ្ឋានអ៊ីនធឺណិត
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ms. Yien Chyn Tan, នាយកផ្នែកទំនាក់ទំនងភាគីពាក់ព័ន្ធ (Director of Stakeholder Engagement), អាស៊ីប៉ាស៊ីហ្វិក នៃសាជីវកម្មផ្តល់-ផ្ទេរឈ្មោះនិងអាសយដ្ឋានអ៊ីនធឺណិត (Internet Corporation for Assigned Names and Numbers – ICANN) និងសហការី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការបណ្ដុះបណ្តាលធនធានមនុស្សពាក់ព័ន្ធនឹងឈ្មោះដែនក្នុងប្រព័ន្ធអ៊ីនធឺណិត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន លោកស្រីនាយក អំពីការចូលរួមរបស់តំណាងក្រសួងក្នុងការងារ ICANN ស្ថានភាពនៃការគ្រប់គ្រងឈ្មោះដែន កិច្ចការអភិបាលកិច្ចអ៊ីនធឺណិត និងវឌ្ឍនភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងរាជរដ្ឋាភិបាល ព្រមទាំងសមិទ្ធផលលថ្មីៗដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រេចបានក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ហើយក្រសួងក៏ត្រៀមខ្លួនដើម្បីទទួលយកការជួយគាំទ្រផ្នែកបច្ចេកទេសនិងការបណ្តុះបណ្តាលធនធានមនុស្ស ពីសាជីវកម្មផ្តល់-ផ្ទេរឈ្មោះនិងអាសយដ្ឋានអ៊ីនធឺណិតផងដែរ។
រាជធានីភ្នំពេញ | ថ្ងៃទី៣១ តុលា ២០២៤