ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី Emerging Digital Technology powered by JAPAN—Current State of Open RAN and Cybersecurity

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី Emerging Digital Technology powered by JAPAN—Current State of Open RAN and Cybersecurity ដែលសហការរៀបចំដោយក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៃប្រទេសជប៉ុន និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក.ប.ទ. តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៃប្រទេសជប៉ុន គ្រឹះស្ថានសិក្សា និងវិស័យឯកជនសរុបប្រមាណ ១៥០ រូប នៅ CADT ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែក និងពង្រឹងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលថ្មី។ ប្រធានបទសំខាន់ៗ ធ្វើឡើងដោយអ្នកជំនាញមកពីក្រសួងទាំងពីរ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងសិក្ខាសាលានេះរួមមាន ទិដ្ឋភាពការគំរាមកំហែងតាមប្រព័ន្ធសាយប័រ និងតួអង្គការពារសាយប័រ, សក្តានុពលនៃបច្ចេកវិទ្យា Open RAN, ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា និងគំនិតផ្តួចផ្តើមនិងចូលរួមចំណែករបស់ JICA ក្នុងការអភិវឌ្ឍ និងសន្តិសុខតាមអ៊ីនធឺណិតនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង