ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

ប្រទេសសិង្ហបុរី៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥ – 5th U.S.-ASEAN Cyber Policy Dialogue” ជាមួយ ឯកឧត្តម Nathaniel C. Fick ឯកអគ្គរដ្ឋទូតគោចររបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការលំហសាយប័រនិងគោលនយោបាយឌីជីថល និង ឧបការីរង Liesyl Franz នៃការិយាល័យលំហសាយប័រនិងគោលនយោបាយឌីជីថល នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។

កិច្ចសន្ទនានេះមានការចូលរួមពីតំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាមេរិក ដែលផ្តោតសំខាន់ទៅលើបញ្ហាប្រឈមពីការគំរាមកំហែងតាមប្រព័ន្ធសាយប័រនៅក្នុងតំបន់និងអន្តរជាតិ ភាពចាំបាច់នៃការកសាងសមត្ថភាពលើជំនាញសាយប័រ និងការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់អាស៊ាននិងសហរដ្ឋអាមេរិកពាក់ព័ន្ធសន្តិសុខសាយប័រ។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល