ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួម និងធ្វើជាវាគ្មិន លើប្រធានបទស្តីពី “សហគ្រាសធុនតូចនិងមធ្យមកម្ពុជាឆ្ពោះទៅឌីជីថល – Cambodia SME Go Digital”

ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួម និងធ្វើជាវាគ្មិន លើប្រធានបទស្តីពី “សហគ្រាសធុនតូចនិងមធ្យមកម្ពុជាឆ្ពោះទៅឌីជីថល – Cambodia SME Go Digital” នៅក្នុងវេទិកា “ជំរុញការប្រើប្រាស់ឌីជីថលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមបៃតង និងការផ្គូផ្គងកិច្ចសហប្រតិបត្តិការឌីជីថលសម្រាប់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ – Digital Empowerment for SMEs Green Development and Digital Cooperation Matchmaking of South and Southeast Asia” នៅខេត្តយូណាន សាធារណរដ្ឋប្រជាមាណិតចិន។

វេទិកានេះ មានគោលបំណងពិភាក្សានិងចែករំលែកបទពិសោធនិងឧត្តមានុវត្តន៍នានា ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមឱ្យសម្រេចបាននូវគោលដៅបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍបៃតង ដែលមានអ្នកចូលរួមជាតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស។

ក.ប.ទ. បន្តគាំទ្រនិងជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មីឌីជីថលកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យបានល្អប្រសើរ ព្រមទាំងជំរុញធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យទៅដល់ឆាកអន្តរជាតិ។

នៅខេត្តយូណាន សាធារណរដ្ឋប្រជាមាណិតចិន | ថ្ងៃទី១៥ តុលា ២០២៤

អត្ថបទជាប់ទាក់ទង