វេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាក្លោដ”

វេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាក្លោដ” ដែលបានពិភាក្សាអំពីវិធានការសុវត្ថិភាពនិងការធ្វើកូដនីយកម្មទិន្នន័យ ការពង្រឹងអ្នកប្រើប្រាស់ ចំណេះដឹងផ្នែកឌីជីថល ការជ្រើសរើសអ្នកផ្តល់សេវាក្លោដដោយផ្អែកលើការគាំទ្រនិងកិច្ចព្រមព្រៀង ព្រមទាំងការគ្រប់គ្រងទិន្នន័យរបស់អង្គភាពនិងការបង្កើនប្រសិទ្ធភាព។ កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល”។

កិច្ចពិភាក្សាខាងលើមានការអញ្ជើញចូលរួមពីវាគ្មិន៖

– ឯកឧត្តម David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន

– លោក Dennis Magsajo ប្រធានផ្នែកដំណោះស្រាយនិម្មាបនកម្ម ក្រុមហ៊ុន Amazon Web Service

– លោកស្រី Lorida-Sereipheap Leon ប្រធានផ្នែកប្រចាំប្រទេស ក្រុមហ៊ុន Microsoft ប្រចាំកម្ពុជានិងឡាវ

– លោក Kevin Li នាយកនិម្មាបនកម្មហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន Huawei Cloud APAC

– លោក Wasantha Weerakoone, ប្រធានផ្នែកដំណោះស្រាយនិម្មាបនកម្ម នៃក្រុមហ៊ុន Microsoft ប្រចាំកម្ពុជានិងឡាវ

– លោក Pitt Wei Zhe នាយកទទួលបន្ទុកការអភិវឌ្ឍជាយុទ្ធសាស្រ្តអន្តរជាតិនិងកិច្ចការរដ្ឋាភិបាល ក្រុមហ៊ុន ALIBABA

ខេត្តសៀមរាប | រសៀលថ្ងៃទី១២ តុលា ២០២៤

អត្ថបទជាប់ទាក់ទង